Jump to Content

ការណែនាំ​អំពីឯកជនភាព Family Link សម្រាប់​កូន និង​មនុស្សវ័យជំទង់

ជ្រើសរើសអាយុរបស់អ្នក

អាយុ 6-8 ឆ្នាំ
អាយុ 9-12 ឆ្នាំ
អាយុ 13-17 ឆ្នាំ

អាយុ 6-8 ឆ្នាំ

ចង់​ដឹង​អំពី​ឯកជនភាព​របស់អ្នក​នៅលើ Google ឬ?

អ្នកបានមកដល់ត្រូវកន្លែងហើយ! អានសំណួរដែលកុមារនិយមសួរបំផុត ដូចជារបៀបដែលមាតាបិតារបស់អ្នកអាចជួយជាមួយអ្វីៗទាក់ទងនឹង Google របស់អ្នក ព័ត៌មានដែល Google ប្រើ និងអ្វីៗជាច្រើនទៀត។

មាតាបិតា ព័ត៌មាននេះអនុវត្តចំពោះតែគណនី Google ដែលស្ថិតក្រោម​ការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់កូនដែលមានអាយុក្រោម 13 ឆ្នាំ (ឬអាយុដែលបានកំណត់នៅក្នុងប្រទេសរបស់អ្នក)។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមពិនិត្យមើលការជូនដំណឹង​អំពីឯកជនភាព និងគោលការណ៍​ឯកជនភាពរបស់យើង។

តើអ្នកណា​ទទួលបន្ទុក​លើ​គណនី​របស់ខ្ញុំ?

មាតាបិតារបស់អ្នកទទួលបន្ទុកលើគណនី Google របស់អ្នក។ គាត់អាចប្រើប្រាស់កម្មវិធី ដែលមានឈ្មោះថា Family Link ដើម្បីជួយគ្រប់គ្រងគណនី។ អ្នកអាចទទួលបន្ទុកលើគណនីរបស់អ្នក នៅពេលអ្នកមានអាយុច្រើនជាងនេះ។

មាតាបិតារបស់អ្នកអាចធ្វើអ្វីៗដូចជា៖
  • ចូលគណនីរបស់អ្នក ប្ដូរពាក្យសម្ងាត់គណនីរបស់អ្នក ឬលុបគណនីរបស់អ្នក។
  • ចាក់សោទូរសព្ទ ឬថេប្លេតរបស់អ្នក។
  • មើលទីតាំងទូរសព្ទ ឬថេប្លេតរបស់អ្នក។
  • ជ្រើសរើសកម្មវិធីដែលអ្នកអាចប្រើប្រាស់បាន។
  • មើលរយៈពេលដែលអ្នកប្រើកម្មវិធីរបស់អ្នក។
  • ប្ដូរអ្វីៗដែលអ្នកមើលឃើញនៅក្នុងកម្មវិធី Google មួយចំនួន ដូចជាការស្វែងរកនៅលើ Google, YouTube ឬ Google Play។
  • ជ្រើសរើសការត្រួតពិនិត្យសកម្មភាពរបស់អ្នក។ (ទាំងនេះជាការកំណត់ដែលរក្សាទុកព័ត៌មានអំពីអ្វីដែលអ្នកធ្វើជាមួយ Google)។
  • ជ្រើសរើសការកំណត់ និងការអនុញ្ញាតសម្រាប់កម្មវិធីរបស់អ្នក។
  • ជ្រើសរើសឈ្មោះ ថ្ងៃកំណើត និងព័ត៌មានផ្សេងទៀតសម្រាប់គណនីរបស់អ្នក។
  • ជ្រើសរើសអ្វីដែលអ្នកអាចទាញយក ឬទិញនៅក្នុងផលិតផលរបស់ Google មួយចំនួន ដូចជា Google Play។

ហេតុអ្វី​បានជា Google ប្រើប្រាស់​ព័ត៌មាន​របស់ខ្ញុំ និង​ប្រើ​ដោយរបៀបណា?

យើងអាចរក្សាទុកព័ត៌មានដែលអ្នក ឬមាតាបិតារបស់អ្នកផ្ដល់ឱ្យយើង ដូចជាឈ្មោះ និងថ្ងៃកំណើតរបស់អ្នក។ យើងក៏រក្សាទុកព័ត៌មាន នៅពេលអ្នកប្រើកម្មវិធី និងគេហទំព័ររបស់យើងផងដែរ។ យើងខិតខំរក្សាព័ត៌មាននេះឱ្យមានសុវត្ថិភាព ហើយយើងប្រើប្រាស់វាសម្រាប់មូលហេតុផ្សេងៗ ដូចជាធ្វើឱ្យកម្មវិធី និងគេហទំព័រ Google កាន់តែមានប្រយោជន៍។

ជាមួយមាតាបិតារបស់អ្នក ស្វែងយល់បន្ថែមអំពីវិធីមួយចំនួនដែលយើងអាចនឹងប្រើព័ត៌មានរបស់អ្នក៖
  • ធ្វើឱ្យកម្មវិធី និងគេហទំព័ររបស់យើងដំណើរការ៖ ឧទាហណ៍ ប្រសិនបើអ្នកស្វែងរក "កូនឆ្កែ" នៅលើកម្មវិធីស្វែងរកនៅលើ Google យើងប្រើប្រាស់ព័ត៌មានរបស់អ្នកដើម្បីបង្ហាញអ្វីៗទាក់ទងនឹងកូនឆ្កែដល់អ្នក។
  • ធ្វើឱ្យកម្មវិធី និងគេហទំព័ររបស់យើងប្រសើរជាងមុន៖ ឧទាហរណ៍ ប្រសិនបើមានអ្វីមួយខូច យើងអាចប្រើប្រាស់ព័ត៌មានដើម្បីដោះស្រាយវា។
  • ការពារ Google, អ្នកប្រើប្រាស់របស់យើង និងសាធារណជន៖ យើងប្រើប្រាស់ព័ត៌មានដើម្បីរក្សាឱ្យអ្នកប្រើប្រាស់មានសុវត្ថិភាពជាងមុននៅលើអ៊ីនធឺណិត។
  • បង្កើតកម្មវិធី និងគេហទំព័រថ្មី៖ យើងស្វែងយល់អំពីរបៀបដែលមនុស្សប្រើប្រាស់កម្មវិធី និងគេហទំព័របច្ចុប្បន្នរបស់យើង ដើម្បីទទួលបានគំនិតសម្រាប់អ្វីៗនៅលើ Google ថ្មី ដែលយើងអាចបង្កើតបាន។
  • បង្ហាញអ្វីៗដែលអ្នកអាចនឹងចូលចិត្ត៖ ឧទាហរណ៍ ប្រសិនបើអ្នកចូលចិត្តមើលវីដេអូសត្វនៅលើ YouTube Kids យើងអាចបង្ហាញអ្នកច្រើនទៀត។
  • បង្ហាញការផ្សាយពាណិជ្ជកម្មដល់អ្នក ដោយផ្អែកតាមអ្វីៗដូចជាគេហទំព័រដែលអ្នកចូលប្រើ។
  • ទំនាក់ទំនងជាមួយអ្នក៖ ឧទាហរណ៍ យើងអាចនឹងប្រើប្រាស់អាសយដ្ឋានអ៊ីមែលរបស់អ្នក ដើម្បីផ្ញើសារជូនអ្នក។ ស្នើសុំមាតាបិតាជានិច្ច មុនពេលបើកសារពីអ្នកណាម្នាក់ដែលអ្នកមិនស្គាល់។

តើខ្ញុំ​អាច​ប្រាប់ Google អំពីអ្វីត្រូវ​រក្សាទុក​បាន​ឬទេ?

បាទ/ចាស អ្នកអាចផ្លាស់ប្ដូរអ្វីៗមួយចំនួនដែលយើងរក្សាទុកទាក់ទងនឹងអ្នក។ ប្រសិនបើអ្នកធ្វើការផ្លាស់ប្ដូរការកំណត់ឯកជនភាពមួយចំនួនរបស់អ្នក ដូចជាការត្រួតពិនិត្យសកម្មភាព យើងនឹងប្រាប់មាតាបិតារបស់អ្នកឱ្យដឹង។ គាត់អាចជួយអ្នកផ្លាស់ប្ដូរ​ការកំណត់​របស់អ្នកផងដែរ។

អ្នក និងមាតាបិតារបស់អ្នកនៅតែអាចមើលឃើញ និង​គ្រប់គ្រង​ព័ត៌មានមួយចំនួនអំពីអ្នក និងគណនី Google របស់អ្នកបានជានិច្ច។

តើ Google ធ្លាប់​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​ដែរឬទេ?

មានមូលហេតុមួយចំនួនដែលយើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះរបស់អ្នក ខាងក្រៅ Google។ ប្រសិនបើយើងចែករំលែកព័ត៌មាននេះ យើងចាត់វិធានការ ដើម្បីប្រាកដថា វាត្រូវបានការពារ។

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនមួយចំនួន៖
  • ជាមួយមាតាបិតា និងក្រុមគ្រួសាររបស់អ្នកនៅលើ Google
  • ជាមួយក្រុមហ៊ុនដែលយើងធ្វើការជាមួយ
  • នៅពេលមាតាបិតារបស់អ្នកប្រាប់យើងថា វាមិនអីទេ
  • នៅពេលយើងត្រូវតែធ្វើ ដោយសារមូលហេតុផ្លូវច្បាប់

តើនរណា​ផ្សេងទៀត​អាចមើលឃើញ​អ្វី​ដែលខ្ញុំ​ចែករំលែក​នៅលើ​អ៊ីនធឺណិត​ដែរ?

អ្វីៗដែលអ្នកចែករំលែកនៅលើអ៊ីនធឺណិត ដូចជាអ៊ីមែល ឬរូបថត មានមនុស្សជាច្រើនអាចមើលឃើញ។ ចែករំលែកតែជាមួយមនុស្សដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនប្រាកដ សូមសួរមាតាបិតា ឬសមាជិកគ្រួសារណាម្នាក់។

ចង់ស្វែងយល់បន្ថែមដែរឬទេ? ស្នើសុំមាតាបិតារបស់អ្នកឱ្យជួយអ្នកអានគោលការណ៍​ឯកជនភាពរបស់យើង។

អាយុ 9-12 ឆ្នាំ

ចង់​ដឹង​អំពី​ឯកជនភាព​របស់អ្នក​នៅលើ Google ឬ?

អ្នកបានមកដល់ត្រូវកន្លែងហើយ! នេះជាកន្លែងដែលអ្នកអាចស្វែងយល់អំពីរបៀបដែល Google ប្រមូល និងប្រើប្រាស់ព័ត៌មាន នៅពេលអ្នកប្រើប្រាស់កម្មវិធី និងគេហទំព័ររបស់យើង។ អ្នកក៏នឹងស្វែងយល់អំពីរបៀបដែលមាតាបិតារបស់អ្នកអាចជួយអ្នកគ្រប់គ្រងគណនី Google និងឧបករណ៍របស់អ្នកបានផងដែរ។

មាតាបិតា ព័ត៌មាននេះអនុវត្តចំពោះតែគណនី Google ដែលស្ថិតក្រោម​ការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់កូនដែលមានអាយុក្រោម 13 ឆ្នាំ (ឬអាយុដែលបានកំណត់នៅក្នុងប្រទេសរបស់អ្នក)។ សម្រាប់ព័ត៌មានលម្អិតបន្ថែម សូមពិនិត្យមើលការជូនដំណឹង​អំពីឯកជនភាព និងគោលការណ៍​ឯកជនភាពរបស់យើង។

តើអ្នកណា​ទទួលបន្ទុក​លើ​គណនី​របស់ខ្ញុំ?

ឥឡូវនេះ មាតាបិតារបស់អ្នកទទួលបន្ទុកលើគណនី Google របស់អ្នក។ គាត់អាចប្រើប្រាស់កម្មវិធី ដែលមានឈ្មោះថា Family Link ដើម្បីជួយគ្រប់គ្រងគណនីរបស់អ្នករហូតដល់អ្នកគ្រប់អាយុអាចគ្រប់គ្រងគណនីដោយខ្លួនឯងបាន។

មាតាបិតារបស់អ្នកអាចធ្វើអ្វីៗដូចជា៖
  • ចូល​គណនី​របស់អ្នក ប្ដូរ​ពាក្យសម្ងាត់​គណនី​របស់អ្នក ឬ​លុប​គណនី​របស់អ្នក។
  • កំណត់​ការរឹតត្បឹត​លើ​ពេលវេលា និង​រយៈពេល​ដែល​អ្នកអាច​ប្រើប្រាស់​ឧបករណ៍​របស់អ្នក ដូចជា​ទូរសព្ទ ឬ​ថេប្លេត
  • មើល​ទីតាំង​ទូរសព្ទ ឬ​ថេប្លេត​របស់អ្នក។
  • ជ្រើសរើស​កម្មវិធី​ដែល​អ្នក​អាច​ប្រើប្រាស់​បាន។
  • មើល​រយៈពេល​ដែលអ្នកប្រើ​កម្មវិធី​របស់អ្នក។
  • គ្រប់គ្រង​ការកំណត់​ខ្លឹមសារ​សម្រាប់​កម្មវិធី និង​គេហទំព័រ​របស់ Google មួយចំនួន ដូចជា​ការស្វែងរក​នៅលើ Google, YouTube ឬ Google Play។ ការកំណត់​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​អ្វី​ដែលអ្នក​ឃើញ។
  • គ្រប់គ្រង​ការត្រួតពិនិត្យ​សកម្មភាព​សម្រាប់​គណនី​របស់អ្នក ដូចជា​ប្រវត្តិ​នៅលើ YouTube រួម​ទាំង​ទប់ស្កាត់​អ្នកមិនឱ្យគ្រប់គ្រង​ការត្រួតពិនិត្យទាំងនេះ​ដោយ​ខ្លួនឯង។
  • ពិនិត្យមើល​ការអនុញ្ញាត​សម្រាប់​កម្មវិធី​នៅលើ​ទូរសព្ទ ឬ​ថេប្លេត​របស់អ្នក ដូចជា​ ប្រសិនបើ​កម្មវិធី​អាច​ប្រើប្រាស់​មីក្រូហ្វូន កាមេរ៉ា ឬ​ទំនាក់ទំនង​របស់អ្នកបាន។
  • មើល ផ្លាស់ប្ដូរ ឬ​លុប​ព័ត៌មាន​អំពី​គណនី​របស់អ្នក ដូចជា​ឈ្មោះ ភេទ ឬ​ថ្ងៃកំណើត​របស់​អ្នក។
  • អនុញ្ញាត​ការទាញយក និង​ការទិញ​របស់អ្នក​នៅក្នុង​កម្មវិធី និង​គេហទំព័រ Google មួយចំនួន ដូចជា Google Play។

ហេតុអ្វី​បានជា Google ប្រើប្រាស់​ព័ត៌មាន​របស់ខ្ញុំ និង​ប្រើ​ដោយរបៀបណា?

ដូចគេហទំព័រ និងកម្មវិធីភាគច្រើនដែរ យើងប្រមូលព័ត៌មានដែលអ្នក ឬមាតាបិតាផ្ដល់ឱ្យយើង ដូចជាឈ្មោះ និងថ្ងៃកំណើតរបស់អ្នក ហើយយើងប្រមូលព័ត៌មាន នៅពេលអ្នកប្រើប្រាស់កម្មវិធី និងគេហទំព័ររបស់យើង។ យើងខិតខំរក្សាព័ត៌មាននេះឱ្យមានសុវត្ថិភាព ហើយយើងប្រើប្រាស់វាសម្រាប់អ្វីៗដូចជា កែលម្អផលិតផលរបស់យើងឱ្យកាន់តែមានប្រយោជន៍សម្រាប់អ្នក។ ឧទាហរណ៍ យើងប្រមូលទិន្នន័យ ដើម្បី៖
  • ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ​របស់យើង​ដំណើរការ៖ ឧទាហណ៍ ប្រសិនបើ​អ្នក​ស្វែងរក "កីឡា" នៅលើ​កម្មវិធី​ស្វែងរក​នៅលើ Google យើង​ប្រើប្រាស់​ព័ត៌មាន​របស់អ្នក​ដើម្បីបង្ហាញ​អ្វីៗ​ទាក់ទង​នឹង​កីឡា​ដល់អ្នក។
  • ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ​របស់យើង​ប្រសើរ​ជាងមុន៖ ឧទាហរណ៍ ប្រសិនបើ​មាន​អ្វីមួយ​ខូច យើង​អាច​ប្រើប្រាស់​ព័ត៌មាន​ដើម្បី​ដោះស្រាយ​វា។
  • ការពារ Google, អ្នកប្រើប្រាស់​របស់យើង និង​សាធារណជន៖ យើងប្រើប្រាស់​ព័ត៌មាន ដើម្បី​រក្សា​ឱ្យអ្នកប្រើប្រាស់​មានសុវត្ថិភាព​ជាងមុន​នៅលើ​អ៊ីនធឺណិត ដូចជា​រកឃើញ និង​ទប់ស្កាត់​ការក្លែងបន្លំ។
  • បង្កើត​កម្មវិធី និង​គេហទំព័រ​ថ្មី៖ យើង​ស្វែងយល់​អំពីរបៀប​ដែល​មនុស្ស​ប្រើប្រាស់​កម្មវិធី និង​គេហទំព័រ​របស់យើង ដើម្បី​ទទួលបាន​គំនិត​សម្រាប់​ផលិតផល Google ថ្មី ដែល​យើង​បង្កើត។
  • ធ្វើឱ្យព័ត៌មាន​ស្របនឹង​អ្នក ដែល​មានន័យថា​បង្ហាញ​អ្វីៗដែល​យើង​គិតថា​អ្នកចូលចិត្ត។ ឧទាហរណ៍ ប្រសិនបើ​អ្នកចូលចិត្ត​មើល​វីដេអូ​សត្វ​នៅលើ YouTube Kids យើង​អាច​ណែនាំ​ឱ្យមើល​ច្រើនទៀត។
  • បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ដល់អ្នក ដោយផ្អែកតាម​អ្វីៗដូចជា​គេហទំព័រ​ដែល​អ្នកចូលប្រើ។
  • ទំនាក់ទំនង​ជាមួយអ្នក៖ ឧទាហរណ៍ យើង​អាច​នឹង​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល​របស់អ្នក ដើម្បីផ្ញើ​សារទៅ​អ្នក​ដូចជា ប្រសិនបើ​មាន​បញ្ហា​សុវត្ថិភាព។ ស្នើសុំ​មាតាបិតា​ជានិច្ច មុនពេល​បើក​សារ​ពី​អ្នកណាម្នាក់​ដែល​អ្នក​មិន​ស្គាល់។

តើខ្ញុំ​អាច​ប្រាប់ Google អំពីអ្វីត្រូវ​រក្សាទុក​បាន​ឬទេ?

បាទ/ចាស អ្នកអាចផ្លាស់ប្ដូរអ្វីៗមួយចំនួនដែលយើងរក្សាទុកទាក់ទងនឹងអ្នក។ ឧទាហរណ៍ ប្រសិនបើអ្នកមិនចង់ឱ្យយើងរក្សាទុកប្រវត្តិនៅលើ YouTube របស់អ្នកទៅគណនី Google របស់អ្នកទេ អ្នកអាចបិទប្រវត្តិនៅលើ YouTube បាន។ ប្រសិនបើអ្នកធ្វើការផ្លាស់ប្ដូរការកំណត់ឯកជនភាពមួយចំនួនរបស់អ្នក ដូចជាការត្រួតពិនិត្យសកម្មភាព យើងនឹងប្រាប់មាតាបិតារបស់អ្នកឱ្យដឹង។ គាត់អាចជួយអ្នកផ្លាស់ប្ដូរ​ការកំណត់​របស់អ្នកផងដែរ។

អ្នក និងមាតាបិតារបស់អ្នកនៅតែអាចមើលឃើញ និង​គ្រប់គ្រង​ព័ត៌មានមួយចំនួនអំពីអ្នក និងគណនី Google របស់អ្នកបានជានិច្ច។

តើ Google ធ្លាប់​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​ដែរឬទេ?

មានមូលហេតុមួយចំនួនដែលយើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក ដូចជាឈ្មោះ និងអាសយដ្ឋានអ៊ីមែលរបស់អ្នក ខាងក្រៅ Google។ ប្រសិនបើយើងចែករំលែកព័ត៌មាននេះ យើងចាត់វិធានការ ដើម្បីប្រាកដថា វាត្រូវបានការពារ។

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនមួយចំនួន៖
  • ជាមួយ​មាតាបិតា និង​ក្រុមគ្រួសារ​របស់អ្នក​នៅលើ Google
  • ជាមួយ​ក្រុមហ៊ុន​ដែល​យើងធ្វើការជាមួយ
  • នៅពេល​មាតាបិតា​របស់​អ្នក​ប្រាប់​យើង​ថា វា​មិន​អី​ទេ
  • នៅពេល​យើង​ត្រូវតែធ្វើ ដោយសារ​មូលហេតុ​ផ្លូវច្បាប់

តើនរណា​ផ្សេងទៀត​អាចមើលឃើញ​អ្វី​ដែលខ្ញុំ​ចែករំលែក​នៅលើ​អ៊ីនធឺណិត​ដែរ?

អ្វីៗដែលអ្នកចែករំលែកនៅលើអ៊ីនធឺណិត ដូចជាអ៊ីមែល ឬរូបថត មានមនុស្សជាច្រើនអាចមើលឃើញ។ នៅពេលចែករំលែកអ្វីមួយនៅលើអ៊ីនធឺណិត អាចមានការលំបាកក្នុងការយកចេញវិញ។ ចែករំលែកតែជាមួយមនុស្សដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។ ប្រសិនបើអ្នកមិនប្រាកដ សូមសួរមាតាបិតា ឬសមាជិកគ្រួសារណាម្នាក់។

ចង់ស្វែងយល់បន្ថែមដែរឬទេ? ស្នើសុំមាតាបិតារបស់អ្នកឱ្យជួយអ្នកអានគោលការណ៍​ឯកជនភាពរបស់យើង។

អាយុ 13-17 ឆ្នាំ

ចង់​ដឹង​អំពី​ឯកជនភាព​របស់អ្នក​នៅលើ Google ឬ?

នេះជាកន្លែងដែលអ្នកអាចស្វែងយល់អំពីរបៀបដែល Google ប្រមូល និងប្រើប្រាស់ព័ត៌មាន នៅពេលអ្នកប្រើកម្មវិធី និងគេហទំព័ររបស់យើង។ អ្នកក៏នឹងស្វែងយល់អំពីរបៀបដែលមាតាបិតារបស់អ្នកអាចជួយអ្នកគ្រប់គ្រងគណនី Google និងឧបករណ៍របស់អ្នកបានផងដែរ។

ព័ត៌មាននេះអនុវត្តចំពោះតែគណនី Google ដែលស្ថិតក្រោមការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់កូន និងមនុស្សវ័យជំទង់ដែលមានលក្ខខណ្ឌអាយុទាបបំផុត ដើម្បីអាចគ្រប់គ្រងគណនីដោយខ្លួនឯងប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមពិនិត្យមើលការជូនដំណឹង​អំពីឯកជនភាព និងគោលការណ៍​ឯកជនភាពរបស់យើង។

តើ​មាតាបិតា​របស់ខ្ញុំ​អាច​ជួយ​គ្រប់គ្រង​គណនី​របស់​ខ្ញុំ​បានដែរ​ឬ​ទេ?

មាតាបិតារបស់អ្នកអាចប្រើប្រាស់កម្មវិធី ដែលមានឈ្មោះថា Family Link ដើម្បីជួយគ្រប់គ្រងលក្ខណៈគណនី Google របស់អ្នក។ អាស្រ័យលើឧបករណ៍របស់អ្នក គាត់អាចធ្វើអ្វីៗដូចជា៖

  • ចូល​គណនី​របស់អ្នក ប្ដូរ​ពាក្យសម្ងាត់​គណនី​របស់អ្នក ឬ​លុប​គណនី​របស់អ្នក។
  • កំណត់​រយៈពេល​និង​ពេលវេលាដែល​អ្នក​​អាច​ប្រើប្រាស់​ឧបករណ៍​របស់​អ្នក។
  • មើលទីតាំង​ឧបករណ៍​ដែលបានចូលគណនី និង​សកម្ម​របស់អ្នក។
  • គ្រប់គ្រង​កម្មវិធី​របស់អ្នក និង​មើល​រយៈពេល​ដែល​អ្នកប្រើប្រាស់​វា។
  • គ្រប់គ្រង​ការកំណត់​ខ្លឹមសារ​សម្រាប់​កម្មវិធី និង​គេហទំព័រ​របស់ Google មួយចំនួន ដូចជា​ការស្វែងរក​នៅលើ Google, YouTube ឬ Google Play។ ការកំណត់​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​អ្វី​ដែលអ្នក​ឃើញ។
  • គ្រប់គ្រង​ការត្រួតពិនិត្យ​សកម្មភាព​សម្រាប់​គណនី​របស់អ្នក ដូចជា​ប្រវត្តិ​នៅលើ YouTube រួម​ទាំង​ទប់ស្កាត់​អ្នកមិនឱ្យគ្រប់គ្រង​ការត្រួតពិនិត្យទាំងនេះ​ដោយ​ខ្លួនឯង។
  • ពិនិត្យមើល​ការអនុញ្ញាត​សម្រាប់​កម្មវិធី​នៅលើ​ឧបករណ៍​របស់អ្នក ដូចជា​ ប្រសិនបើ​កម្មវិធី​អាច​ប្រើប្រាស់​មីក្រូហ្វូន កាមេរ៉ា ឬ​ទំនាក់ទំនង​របស់អ្នកបាន។
  • មើល ផ្លាស់ប្ដូរ ឬ​លុប​ព័ត៌មាន​អំពី​គណនី​របស់អ្នក ដូចជា​ឈ្មោះ ភេទ ឬ​ថ្ងៃកំណើត​របស់​អ្នក។
  • អនុញ្ញាត​ការទាញយក និង​ការទិញ​របស់អ្នក​នៅក្នុង​កម្មវិធី និង​គេហទំព័រ Google មួយចំនួន ដូចជា Google Play។

ហេតុអ្វី​បានជា Google ប្រមូល និង​ប្រើប្រាស់​ព័ត៌មាន​របស់ខ្ញុំ និង​ដោយរបៀបណា?

ដូចគេហទំព័រ និងកម្មវិធីភាគច្រើនដែរ យើងប្រមូលព័ត៌មានដែលអ្នក ឬមាតាបិតាផ្ដល់ឱ្យយើង ដូចជាឈ្មោះ និងថ្ងៃកំណើតរបស់អ្នក ហើយយើងប្រមូលព័ត៌មាន នៅពេលអ្នកប្រើប្រាស់កម្មវិធី និងគេហទំព័ររបស់យើង។ យើងខិតខំរក្សាព័ត៌មាននេះឱ្យមានសុវត្ថិភាព ហើយយើងប្រើប្រាស់វាសម្រាប់អ្វីៗដូចជា កែលម្អផលិតផលរបស់យើងឱ្យកាន់តែមានប្រយោជន៍សម្រាប់អ្នក។ ឧទាហរណ៍ យើងប្រមូលទិន្នន័យ ដើម្បី៖

  • ការពារ Google, អ្នកប្រើប្រាស់​របស់យើង និង​សាធារណជន៖ យើងប្រើប្រាស់​ទិន្នន័យ ដើម្បី​រក្សា​ឱ្យអ្នកប្រើប្រាស់​មានសុវត្ថិភាព​ជាងមុន​នៅលើ​អ៊ីនធឺណិត ដូចជា​រកឃើញ និង​ទប់ស្កាត់​ការក្លែងបន្លំ។
  • ផ្ដល់​សេវាកម្ម​របស់យើង៖ យើងប្រើប្រាស់​ទិន្នន័យ ដើម្បីផ្ដល់​សេវាកម្ម​របស់យើង ដូចជា​ដំណើរការ​លក្ខខណ្ឌ​ដែល​អ្នកស្វែងរក ដើម្បីបង្ហាញ​លទ្ធផល។
  • ថែទាំ និង​កែលម្អ​សេវាកម្ម​របស់​យើង៖ឧទាហរណ៍ យើង​អាច​តាមដាន​នៅពេល​ផលិតផល​របស់យើង​ឈប់ដំណើរការដូចធម្មតា។ និង​ការយល់ដឹង​ថា ពាក្យ​ស្វែងរក​ណាមួយ​ខុសអក្ខរាវិរុទ្ធ​ញឹកញាប់​បំផុត​ជួយ​យើង​កែលម្អ​មុខងារ​ពិនិត្យ​អក្ខរាវិរុទ្ធ​ដែលបានប្រើប្រាស់​នៅលើ​សេវាកម្ម​របស់យើង។
  • អភិវឌ្ឍ​សេវាកម្ម​ថ្មីៗ៖ទិន្នន័យ​ជួយ​យើង​អភិវឌ្ឍ​សេវាកម្ម​ថ្មីៗ។ ឧទាហរណ៍ ការយល់ដឹង​របៀប​ដែល​មនុស្ស​រៀបចំ​រូបថត​របស់​គាត់​នៅក្នុង​កម្មវិធី​រូបថត​ដំបូង​របស់ Google "Picasa" បានជួយ​យើង​រចនា និង​ចាប់ផ្ដើម Google រូបថត។
  • ធ្វើឱ្យខ្លឹមសារ​ស្របនឹង​អ្នក ដែល​មានន័យថា​បង្ហាញ​អ្វីៗដែល​យើង​គិតថា​អ្នកចូលចិត្ត។ ឧទាហរណ៍ ប្រសិនបើ​អ្នកចូលចិត្ត​មើល​វីដេអូ​កីឡា​នៅលើ YouTube យើង​អាច​ណែនាំ​ឱ្យមើល​ច្រើនទៀត។
  • បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ដល់អ្នក​ផ្អែក​តាម​ព័ត៌មាន​ដូចជា​គេហទំព័រ​ដែល​អ្នក​ស្ថិត​នៅ ពាក្យ​ស្វែងរក​ដែល​អ្នក​បាន​បញ្ចូល ឬ​ទីក្រុង និង​រដ្ឋ​របស់​អ្នក។
  • ប្រតិបត្តិការ​រង្វាស់៖ យើង​ប្រើប្រាស់​ទិន្នន័យ​ដើម្បីវាស់ស្ទង់​ប្រតិបត្តិការ និង​ស្វែងយល់​របៀប​ប្រើប្រាស់​សេវាកម្ម​របស់យើង។
  • ទំនាក់ទំនង​ជាមួយអ្នក៖ ឧទាហរណ៍ យើង​អាច​នឹង​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល​របស់អ្នក ដើម្បីផ្ញើ​ការជូនដំណឹង​ឱ្យ​អ្នក ប្រសិនបើ​យើង​រកឃើញ​សកម្មភាព​ដែលសង្ស័យ។

តើខ្ញុំ​អាច​សម្រេចចិត្ត​ឱ្យ Google រក្សាទុក​អ្វី​មួយ​ដោយរបៀបណា?

ជាមួយការកំណត់របស់អ្នក អ្នកអាចដាក់កំហិតទិន្នន័យដែលយើងប្រមូល និងរបៀបប្រើប្រាស់ទិន្នន័យនោះ។ ឧទាហរណ៍ ប្រសិនបើអ្នកមិនចង់ឱ្យយើងរក្សាទុកប្រវត្តិនៅលើ YouTube របស់អ្នកទៅគណនី Google របស់អ្នកទេ អ្នកអាចបិទប្រវត្តិនៅលើ YouTube បាន។ មាតាបិតារបស់អ្នកនឹងទទួលបានការជូនដំណឹង ប្រសិនបើអ្នកធ្វើការផ្លាស់ប្ដូរការត្រួតពិនិត្យសកម្មភាពរបស់អ្នក។ ស្វែងយល់​បន្ថែម​អំពីការកំណត់​ឯកជនភាព​របស់អ្នក

អ្នកនៅតែអាចមើលឃើញ និង​គ្រប់គ្រង​ព័ត៌មានមួយចំនួនអំពីអ្នក និងគណនី Google របស់អ្នកបានជានិច្ច។

តើ Google ធ្លាប់​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​ដែរឬទេ?

យើងមិនចែករំលែកព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកជាមួយក្រុមហ៊ុន ស្ថាប័ន ឬបុគ្គលខាងក្រៅ Google ទេ លើកលែងតែក្នុងករណីមានកំណត់ ដូចជានៅពេលច្បាប់តម្រូវឱ្យយើងចែករំលែក។ ប្រសិនបើយើងចែករំលែកព័ត៌មាននេះ យើងចាត់វិធានការ ដើម្បីប្រាកដថា វាត្រូវបានការពារ។

យើងអាចនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនមួយចំនួន៖

  • ជាមួយ​មាតាបិតា​របស់អ្នក និង​ក្រុមគ្រួសារ​នៅលើ Google។
  • នៅពេលអ្នក និង​មាតាបិតា​របស់អ្នក​ផ្ដល់​ការអនុញ្ញាត​ឱ្យយើង ឬ​ដោយសារ​មូលហេតុ​ផ្លូវច្បាប់។ យើងនឹងចែករំលែកព័ត៌មានផ្ទាល់ខ្លួនខាងក្រៅ Google ប្រសិនបើយើងជឿជាក់ថា ការផ្ដល់ព័ត៌មាននេះអាចមានភាពចាំបាច់ ដើម្បី៖
    • បំពេញ​តាម​ច្បាប់​ជាធរមាន បទបញ្ញត្តិ ដំណើរការ​ផ្លូវច្បាប់ ឬ​សំណើ​រដ្ឋាភិបាល​ដែល​អាចអនុវត្តបាន។
    • អនុវត្ត​លក្ខខណ្ឌ​ប្រើប្រាស់ជាធរមាន រួមមាន​ការស៊ើបអង្កេត​ការបំពានដែលអាចកើតមាន។
    • រកឃើញ ទប់ស្កាត់ ឬ​ក៏​ដោះស្រាយ​បញ្ហា​​ការក្លែងបន្លំ សន្តិសុខ ឬ​បច្ចេកទេស។
    • ការពារ​កុំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ ទ្រព្យសម្បត្តិ ឬ​សុវត្ថិភាព​របស់ Google អ្នក​ប្រើប្រាស់​របស់​យើង ឬ​សាធារណជន តាមការទាមទារ ឬ​ដោយមានការ​អនុញ្ញាត​ដោយ​ច្បាប់។
  • សម្រាប់​ដំណើរការ​ខាងក្រៅ។ យើងផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​ក្រុមហ៊ុន​ដែល​យើង​ធ្វើការ​ជាមួយ ដើម្បីដំណើរការ​ទិន្នន័យ ដោយផ្អែកតាម​ការណែនាំ​ដែលយើង​ផ្ដល់​ឱ្យគាត់។ ឧទាហរណ៍ យើង​ប្រើប្រាស់​ក្រុមហ៊ុន​ខាងក្រៅ ដើម្បី​ឱ្យជួយយើង​ទាក់ទង​នឹង​សេវាជំនួយអតិថិជន និង​ត្រូវចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន ដើម្បីឆ្លើយតប​សំណួរ​របស់​អ្នកប្រើប្រាស់។

តើនរណា​ផ្សេងទៀត​អាចមើលឃើញ​អ្វីៗ​ដែលខ្ញុំ​ចែករំលែក ដូចជា​រូបថត អ៊ីមែល និង​ឯកសារ?

អ្នកអាចជ្រើសរើសចែករំលែកខ្លឹមសារជាក់លាក់ជាមួយអ្នកផ្សេងទៀតនៅក្នុងកម្មវិធី និងគេហទំព័រ Google ដែលអ្នកប្រើប្រាស់។

កុំភ្លេចថា នៅពេលអ្នកចែករំលែកអ្វីមួយ វាអាចឱ្យមនុស្សផ្សេងទៀតចែករំលែកឡើងវិញ សូម្បីតែនៅក្នុងកម្មវិធី និងគេហទំព័រ ខាងក្រៅ Google។

អ្នកអាចលុបខ្លឹមសាររបស់អ្នកចេញពីគណនីរបស់អ្នកបានគ្រប់ពេល ប៉ុន្តែការធ្វើបែបនេះមិនលុបច្បាប់ចម្លងដែលអ្នកបានចែករំលែករួចហើយទេ។

សូមប្រុងប្រយ័ត្នចំពោះអ្វីដែលអ្នកចែករំលែក និងចែករំលែកតែជាមួយមនុស្សដែលអ្នកជឿទុកចិត្តប៉ុណ្ណោះ។

ដើម្បីស្វែងយល់បន្ថែមអំពីប្រធានបទទាំងនេះ អ្នកនៅតែអាចពិនិត្យមើលគោលការណ៍​ឯកជនភាពបានជានិច្ច។