អាយុ 6-8 ឆ្នាំ
អាយុ 9-12 ឆ្នាំ
អាយុ 13-17 ឆ្នាំ

ចង់​ដឹង​អំពី​ឯកជនភាព​របស់អ្នក​នៅលើ Google ឬ?

អ្នកបានមក​ដល់​ត្រូវ​កន្លែង​ហើយ! អាន​សំណួរ​ដែលកុមារ​និយម​សួរ​បំផុត ដូចជា​របៀប​ដែលមាតាបិតា​របស់អ្នក​អាចជួយ​ជាមួយ​អ្វីៗ​ទាក់ទងនឹង Google របស់អ្នក ព័ត៌មាន​ដែល Google ប្រើ និង​អ្វីៗជាច្រើនទៀត។

មាតាបិតា ព័ត៌មាន​នេះ​អនុវត្ត​ចំពោះតែគណនី Google ដែលស្ថិតក្រោម​ការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់​កូន​ដែលមានអាយុ​ក្រោម 13 ឆ្នាំ (ឬ​អាយុ​ដែល​បានកំណត់​នៅក្នុងប្រទេស​របស់អ្នក)។ សម្រាប់ព័ត៌មាន​លម្អិត​បន្ថែម សូមពិនិត្យមើលការជូនដំណឹង​អំពីឯកជនភាព និង​គោលការណ៍​ឯកជនភាព​របស់យើង។

តើអ្នកណា​ទទួលបន្ទុក​លើ​គណនី​របស់ខ្ញុំ?

មាតាបិតា​របស់អ្នក​ទទួល​បន្ទុក​លើ​គណនី Google របស់អ្នក។ គាត់អាច​ប្រើប្រាស់​កម្មវិធី ដែលមានឈ្មោះថា Family Link ដើម្បីជួយ​គ្រប់គ្រង​គណនី។ អ្នកអាច​ទទួលបន្ទុក​លើ​គណនី​របស់អ្នក នៅពេល​អ្នក​មានអាយុ​ច្រើនជាងនេះ។

មាតាបិតា​របស់អ្នក​អាចធ្វើអ្វីៗ​ដូចជា៖

  • ចូល​គណនី​របស់អ្នក ប្ដូរ​ពាក្យសម្ងាត់​គណនី​របស់អ្នក ឬ​លុប​គណនី​របស់អ្នក។
  • ចាក់សោ​ទូរសព្ទ ឬ​ថេប្លេត​របស់អ្នក។
  • មើល​ទីតាំង​ទូរសព្ទ ឬ​ថេប្លេត​របស់អ្នក។
  • ជ្រើសរើស​កម្មវិធី​ដែលអ្នកអាចប្រើប្រាស់​បាន។
  • មើល​រយៈពេល​ដែលអ្នកប្រើ​កម្មវិធី​របស់អ្នក។
  • ប្ដូរ​អ្វីៗ​ដែល​អ្នកមើលឃើញ​នៅក្នុង​កម្មវិធី Google មួយចំនួន ដូចជា​ការស្វែងរក​នៅលើ Google, YouTube ឬ Google Play។
  • ជ្រើសរើស​ការត្រួតពិនិត្យ​សកម្មភាព​របស់អ្នក។ (ទាំងនេះ​ជាការកំណត់​ដែលរក្សាទុក​ព័ត៌មាន​អំពី​អ្វី​ដែល​អ្នកធ្វើ​ជាមួយ Google)។
  • ជ្រើសរើស​ការកំណត់ និង​ការអនុញ្ញាត​សម្រាប់​កម្មវិធី​របស់អ្នក។
  • ជ្រើសរើស​ឈ្មោះ ថ្ងៃកំណើត និង​ព័ត៌មាន​ផ្សេងទៀត​សម្រាប់​គណនី​របស់អ្នក។
  • ជ្រើសរើស​អ្វីដែល​អ្នក​អាចទាញយក ឬ​ទិញ​នៅក្នុង​ផលិតផល​របស់ Google មួយចំនួន ដូចជា Google Play។

ហេតុអ្វី​បានជា Google ប្រើប្រាស់​ព័ត៌មាន​របស់ខ្ញុំ និង​ប្រើ​ដោយរបៀបណា?

យើង​អាចរក្សាទុកព័ត៌មាន​ដែល​អ្នក ឬ​មាតាបិតា​របស់អ្នក​ផ្ដល់ឱ្យយើង ដូចជា​ឈ្មោះ និង​ថ្ងៃកំណើត​របស់អ្នក។ យើងក៏រក្សាទុក​ព័ត៌មាន នៅពេលអ្នកប្រើ​កម្មវិធី និងគេហទំព័រ​របស់យើង​ផងដែរ។ យើង​ខិតខំ​រក្សា​ព័ត៌មាន​នេះ​ឱ្យមានសុវត្ថិភាព ហើយ​យើង​ប្រើប្រាស់​វា​សម្រាប់​មូលហេតុផ្សេងៗ ដូចជា​ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ Google កាន់តែមានប្រយោជន៍។

ជាមួយ​មាតាបិតា​របស់អ្នក ស្វែងយល់​បន្ថែម​អំពីវិធី​មួយចំនួន​ដែលយើង​អាច​នឹង​ប្រើ​ព័ត៌មាន​របស់អ្នក៖

  • ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ​របស់យើង​ដំណើរការ៖ ឧទាហណ៍ ប្រសិនបើ​អ្នក​ស្វែងរក "កូនឆ្កែ" នៅលើ​កម្មវិធី​ស្វែងរក​នៅលើ Google យើង​ប្រើប្រាស់​ព័ត៌មាន​របស់អ្នក​ដើម្បីបង្ហាញ​អ្វីៗ​ទាក់ទង​នឹង​កូនឆ្កែ​ដល់អ្នក។
  • ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ​របស់យើង​ប្រសើរ​ជាងមុន៖ ឧទាហរណ៍ ប្រសិនបើ​មាន​អ្វីមួយ​ខូច យើង​អាច​ប្រើប្រាស់​ព័ត៌មាន​ដើម្បី​ដោះស្រាយ​វា។
  • ការពារ Google, អ្នកប្រើប្រាស់​របស់យើង និង​សាធារណជន៖ យើង​ប្រើប្រាស់​ព័ត៌មាន​ដើម្បីរក្សាឱ្យ​អ្នកប្រើប្រាស់​មានសុវត្ថិភាព​ជាងមុន​នៅលើ​អ៊ីនធឺណិត។
  • បង្កើត​កម្មវិធី និង​គេហទំព័រ​ថ្មី៖ យើង​ស្វែងយល់​អំពីរបៀប​ដែល​មនុស្ស​ប្រើប្រាស់​កម្មវិធី និង​គេហទំព័រ​បច្ចុប្បន្ន​របស់យើង ដើម្បីទទួលបាន​គំនិត​សម្រាប់​អ្វីៗ​នៅលើ Google ថ្មី ដែល​យើង​អាច​បង្កើតបាន។
  • បង្ហាញ​អ្វីៗ​ដែល​អ្នក​អាច​នឹងចូលចិត្ត៖ ឧទាហរណ៍ ប្រសិនបើ​អ្នកចូលចិត្ត​មើល​វីដេអូ​សត្វ​នៅលើ YouTube Kids យើង​អាច​បង្ហាញ​អ្នកច្រើនទៀត។
  • បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ដល់អ្នក ដោយផ្អែកតាម​អ្វីៗដូចជា​គេហទំព័រ​ដែល​អ្នកចូលប្រើ។
  • ទំនាក់ទំនង​ជាមួយអ្នក៖ ឧទាហរណ៍ យើង​អាចនឹង​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល​របស់អ្នក ដើម្បីផ្ញើសារ​ជូនអ្នក។ ស្នើសុំ​មាតាបិតា​ជានិច្ច មុនពេល​បើក​សារ​ពី​អ្នកណាម្នាក់​ដែល​អ្នក​មិន​ស្គាល់។

តើខ្ញុំ​អាច​ប្រាប់ Google អំពីអ្វីត្រូវ​រក្សាទុក​បាន​ឬទេ?

បាទ/ចាស អ្នក​អាចផ្លាស់ប្ដូរ​អ្វីៗមួយចំនួន​ដែលយើងរក្សាទុក​ទាក់ទងនឹង​អ្នក។ ប្រសិនបើ​អ្នក​ធ្វើការផ្លាស់ប្ដូរ​ការកំណត់​ឯកជនភាព​មួយចំនួន​របស់អ្នក ដូចជា​ការត្រួតពិនិត្យ​សកម្មភាព យើង​នឹង​ប្រាប់​មាតាបិតា​របស់អ្នក​ឱ្យដឹង។ គាត់​អាចជួយ​អ្នកផ្លាស់ប្ដូរ​ការកំណត់​របស់អ្នក​ផងដែរ។

អ្នក និង​មាតាបិតា​របស់អ្នក​នៅតែអាចមើលឃើញ និង​គ្រប់គ្រង​ព័ត៌មាន​មួយចំនួន​អំពីអ្នក និង​គណនី Google របស់អ្នក​បានជានិច្ច។

តើ Google ធ្លាប់​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​ដែរឬទេ?

មាន​មូលហេតុ​មួយចំនួន​ដែល​យើង​អាចនឹង​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់អ្នក ដូចជា​ឈ្មោះ​របស់អ្នក ខាងក្រៅ Google។ ប្រសិនបើ​យើង​ចែករំលែក​ព័ត៌មាន​នេះ យើងចាត់វិធានការ ដើម្បីប្រាកដ​ថា វាត្រូវបាន​ការពារ។

យើង​អាច​នឹង​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​មួយចំនួន៖

  • ជាមួយ​មាតាបិតា និង​ក្រុមគ្រួសារ​របស់អ្នក​នៅលើ Google
  • ជាមួយ​ក្រុមហ៊ុន​ដែល​យើងធ្វើការជាមួយ
  • នៅពេល​មាតាបិតា​របស់​អ្នក​ប្រាប់​យើង​ថា វា​មិន​អី​ទេ
  • នៅពេល​យើង​ត្រូវតែធ្វើ ដោយសារ​មូលហេតុ​ផ្លូវច្បាប់

តើនរណា​ផ្សេងទៀត​អាចមើលឃើញ​អ្វី​ដែលខ្ញុំ​ចែករំលែក​នៅលើ​អ៊ីនធឺណិត​ដែរ?

អ្វីៗដែល​អ្នកចែករំលែក​នៅលើអ៊ីនធឺណិត ដូចជា​អ៊ីមែល ឬ​រូបថត មានមនុស្សជាច្រើន​អាចមើលឃើញ។ ចែករំលែក​តែជាមួយ​មនុស្សដែលអ្នក​ជឿទុកចិត្ត​ប៉ុណ្ណោះ។ ប្រសិនបើ​អ្នកមិនប្រាកដ សូមសួរ​មាតាបិតា ឬ​សមាជិកគ្រួសារ​ណាម្នាក់។

ចង់​ស្វែងយល់​បន្ថែម​ដែរ​ឬទេ? ស្នើសុំ​មាតាបិតា​របស់អ្នក​ឱ្យជួយ​អ្នក​អានគោលការណ៍​ឯកជនភាព​របស់យើង។

ចង់​ដឹង​អំពី​ឯកជនភាព​របស់អ្នក​នៅលើ Google ឬ?

អ្នកបានមក​ដល់​ត្រូវ​កន្លែង​ហើយ! នេះ​ជាកន្លែង​ដែលអ្នកអាច​ស្វែងយល់​អំពីរបៀប​ដែល Google ប្រមូល និងប្រើប្រាស់​ព័ត៌មាន នៅពេល​អ្នក​ប្រើប្រាស់​កម្មវិធី និង​គេហទំព័រ​របស់យើង។ អ្នកក៏នឹង​ស្វែងយល់​អំពី​របៀប​ដែល​មាតាបិតា​របស់អ្នក​អាច​ជួយ​អ្នក​គ្រប់គ្រង​គណនី Google និង​ឧបករណ៍​របស់អ្នក​បានផងដែរ។

មាតាបិតា ព័ត៌មាន​នេះ​អនុវត្ត​ចំពោះតែគណនី Google ដែលស្ថិតក្រោម​ការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់​កូន​ដែលមានអាយុ​ក្រោម 13 ឆ្នាំ (ឬ​អាយុ​ដែល​បានកំណត់​នៅក្នុងប្រទេស​របស់អ្នក)។ សម្រាប់ព័ត៌មាន​លម្អិត​បន្ថែម សូមពិនិត្យមើលការជូនដំណឹង​អំពីឯកជនភាព និង​គោលការណ៍​ឯកជនភាព​របស់យើង។

តើអ្នកណា​ទទួលបន្ទុក​លើ​គណនី​របស់ខ្ញុំ?

ឥឡូវនេះ មាតាបិតា​របស់អ្នក​ទទួលបន្ទុក​លើ​គណនី Google របស់អ្នក។ គាត់អាច​ប្រើប្រាស់​កម្មវិធី ដែលមានឈ្មោះថា Family Link ដើម្បីជួយ​គ្រប់គ្រង​គណនី​របស់​អ្នក​រហូតដល់​អ្នក​គ្រប់អាយុ​អាច​គ្រប់គ្រង​គណនី​ដោយខ្លួនឯង​បាន។

មាតាបិតា​របស់អ្នក​អាចធ្វើអ្វីៗ​ដូចជា៖

  • ចូល​គណនី​របស់អ្នក ប្ដូរ​ពាក្យសម្ងាត់​គណនី​របស់អ្នក ឬ​លុប​គណនី​របស់អ្នក។
  • កំណត់​ការរឹតត្បឹត​លើ​ពេលវេលា និង​រយៈពេល​ដែល​អ្នកអាច​ប្រើប្រាស់​ឧបករណ៍​របស់អ្នក ដូចជា​ទូរសព្ទ ឬ​ថេប្លេត
  • មើល​ទីតាំង​ទូរសព្ទ ឬ​ថេប្លេត​របស់អ្នក។
  • ជ្រើសរើស​កម្មវិធី​ដែល​អ្នក​អាច​ប្រើប្រាស់​បាន។
  • មើល​រយៈពេល​ដែលអ្នកប្រើ​កម្មវិធី​របស់អ្នក។
  • គ្រប់គ្រង​ការកំណត់​ខ្លឹមសារ​សម្រាប់​កម្មវិធី និង​គេហទំព័រ​របស់ Google មួយចំនួន ដូចជា​ការស្វែងរក​នៅលើ Google, YouTube ឬ Google Play។ ការកំណត់​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​អ្វី​ដែលអ្នក​ឃើញ។
  • គ្រប់គ្រង​ការត្រួតពិនិត្យ​សកម្មភាព​សម្រាប់​គណនី​របស់អ្នក ដូចជា​ប្រវត្តិ​នៅលើ YouTube រួម​ទាំង​ទប់ស្កាត់​អ្នកមិនឱ្យគ្រប់គ្រង​ការត្រួតពិនិត្យទាំងនេះ​ដោយ​ខ្លួនឯង។
  • ពិនិត្យមើល​ការអនុញ្ញាត​សម្រាប់​កម្មវិធី​នៅលើ​ទូរសព្ទ ឬ​ថេប្លេត​របស់អ្នក ដូចជា​ ប្រសិនបើ​កម្មវិធី​អាច​ប្រើប្រាស់​មីក្រូហ្វូន កាមេរ៉ា ឬ​ទំនាក់ទំនង​របស់អ្នកបាន។
  • មើល ផ្លាស់ប្ដូរ ឬ​លុប​ព័ត៌មាន​អំពី​គណនី​របស់អ្នក ដូចជា​ឈ្មោះ ភេទ ឬ​ថ្ងៃកំណើត​របស់​អ្នក។
  • អនុញ្ញាត​ការទាញយក និង​ការទិញ​របស់អ្នក​នៅក្នុង​កម្មវិធី និង​គេហទំព័រ Google មួយចំនួន ដូចជា Google Play។

ហេតុអ្វី​បានជា Google ប្រើប្រាស់​ព័ត៌មាន​របស់ខ្ញុំ និង​ប្រើ​ដោយរបៀបណា?

ដូច​គេហទំព័រ និង​កម្មវិធី​ភាគច្រើន​ដែរ យើង​ប្រមូល​ព័ត៌មាន​ដែល​អ្នក ឬ​មាតាបិតា​​ផ្ដល់​ឱ្យ​យើង ដូចជា​ឈ្មោះ និង​ថ្ងៃ​កំណើតរបស់អ្នក ហើយ​យើង​ប្រមូល​ព័ត៌មាន​ នៅពេល​អ្នក​ប្រើប្រាស់​កម្មវិធី និង​គេហទំព័រ​របស់​យើង។ យើង​ខិតខំ​រក្សា​ព័ត៌មាន​នេះ​ឱ្យមានសុវត្ថិភាព ហើយ​យើង​ប្រើប្រាស់​វា​សម្រាប់​អ្វីៗ​ដូចជា កែលម្អ​ផលិតផល​របស់យើង​ឱ្យកាន់តែ​មានប្រយោជន៍​សម្រាប់​អ្នក។ ឧទាហរណ៍ យើង​ប្រមូល​ទិន្នន័យ ដើម្បី៖

  • ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ​របស់យើង​ដំណើរការ៖ ឧទាហណ៍ ប្រសិនបើ​អ្នក​ស្វែងរក "កីឡា" នៅលើ​កម្មវិធី​ស្វែងរក​នៅលើ Google យើង​ប្រើប្រាស់​ព័ត៌មាន​របស់អ្នក​ដើម្បីបង្ហាញ​អ្វីៗ​ទាក់ទង​នឹង​កីឡា​ដល់អ្នក។
  • ធ្វើឱ្យ​កម្មវិធី និង​គេហទំព័រ​របស់យើង​ប្រសើរ​ជាងមុន៖ ឧទាហរណ៍ ប្រសិនបើ​មាន​អ្វីមួយ​ខូច យើង​អាច​ប្រើប្រាស់​ព័ត៌មាន​ដើម្បី​ដោះស្រាយ​វា។
  • ការពារ Google, អ្នកប្រើប្រាស់​របស់យើង និង​សាធារណជន៖ យើងប្រើប្រាស់​ព័ត៌មាន ដើម្បី​រក្សា​ឱ្យអ្នកប្រើប្រាស់​មានសុវត្ថិភាព​ជាងមុន​នៅលើ​អ៊ីនធឺណិត ដូចជា​រកឃើញ និង​ទប់ស្កាត់​ការក្លែងបន្លំ។
  • បង្កើត​កម្មវិធី និង​គេហទំព័រ​ថ្មី៖ យើង​ស្វែងយល់​អំពីរបៀប​ដែល​មនុស្ស​ប្រើប្រាស់​កម្មវិធី និង​គេហទំព័រ​របស់យើង ដើម្បី​ទទួលបាន​គំនិត​សម្រាប់​ផលិតផល Google ថ្មី ដែល​យើង​បង្កើត។
  • ធ្វើឱ្យព័ត៌មាន​ស្របនឹង​អ្នក ដែល​មានន័យថា​បង្ហាញ​អ្វីៗដែល​យើង​គិតថា​អ្នកចូលចិត្ត។ ឧទាហរណ៍ ប្រសិនបើ​អ្នកចូលចិត្ត​មើល​វីដេអូ​សត្វ​នៅលើ YouTube Kids យើង​អាច​ណែនាំ​ឱ្យមើល​ច្រើនទៀត។
  • បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ដល់អ្នក ដោយផ្អែកតាម​អ្វីៗដូចជា​គេហទំព័រ​ដែល​អ្នកចូលប្រើ។
  • ទំនាក់ទំនង​ជាមួយអ្នក៖ ឧទាហរណ៍ យើង​អាច​នឹង​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល​របស់អ្នក ដើម្បីផ្ញើ​សារទៅ​អ្នក​ដូចជា ប្រសិនបើ​មាន​បញ្ហា​សុវត្ថិភាព។ ស្នើសុំ​មាតាបិតា​ជានិច្ច មុនពេល​បើក​សារ​ពី​អ្នកណាម្នាក់​ដែល​អ្នក​មិន​ស្គាល់។

តើខ្ញុំ​អាច​ប្រាប់ Google អំពីអ្វីត្រូវ​រក្សាទុក​បាន​ឬទេ?

បាទ/ចាស អ្នក​អាចផ្លាស់ប្ដូរ​អ្វីៗមួយចំនួន​ដែលយើងរក្សាទុក​ទាក់ទងនឹង​អ្នក។ ឧទាហរណ៍ ប្រសិនបើ​អ្នកមិនចង់​ឱ្យយើង​រក្សាទុក​ប្រវត្តិ​នៅលើ YouTube របស់អ្នក​ទៅ​គណនី Google របស់អ្នកទេ អ្នកអាច​បិទ​ប្រវត្តិ​នៅលើ YouTube បាន។ ប្រសិនបើ​អ្នក​ធ្វើការផ្លាស់ប្ដូរ​ការកំណត់​ឯកជនភាព​មួយចំនួន​របស់អ្នក ដូចជា​ការត្រួតពិនិត្យ​សកម្មភាព យើង​នឹង​ប្រាប់​មាតាបិតា​របស់អ្នក​ឱ្យដឹង។ គាត់​អាចជួយ​អ្នកផ្លាស់ប្ដូរ​ការកំណត់​របស់អ្នក​ផងដែរ។

អ្នក និង​មាតាបិតា​របស់អ្នក​នៅតែអាចមើលឃើញ និង​គ្រប់គ្រង​ព័ត៌មាន​មួយចំនួន​អំពីអ្នក និង​គណនី Google របស់អ្នក​បានជានិច្ច។

តើ Google ធ្លាប់​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​ដែរឬទេ?

មានមូលហេតុ​មួយចំនួន​ដែល​យើង​អាចនឹង​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់អ្នក ដូចជា​ឈ្មោះ និង​អាសយដ្ឋាន​អ៊ីមែល​របស់អ្នក ខាងក្រៅ Google។ ប្រសិនបើ​យើង​ចែករំលែក​ព័ត៌មាន​នេះ យើងចាត់វិធានការ ដើម្បីប្រាកដ​ថា វាត្រូវបាន​ការពារ។

យើង​អាច​នឹង​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​មួយចំនួន៖

  • ជាមួយ​មាតាបិតា និង​ក្រុមគ្រួសារ​របស់អ្នក​នៅលើ Google
  • ជាមួយ​ក្រុមហ៊ុន​ដែល​យើងធ្វើការជាមួយ
  • នៅពេល​មាតាបិតា​របស់​អ្នក​ប្រាប់​យើង​ថា វា​មិន​អី​ទេ
  • នៅពេល​យើង​ត្រូវតែធ្វើ ដោយសារ​មូលហេតុ​ផ្លូវច្បាប់

តើនរណា​ផ្សេងទៀត​អាចមើលឃើញ​អ្វី​ដែលខ្ញុំ​ចែករំលែក​នៅលើ​អ៊ីនធឺណិត​ដែរ?

អ្វីៗដែល​អ្នកចែករំលែក​នៅលើអ៊ីនធឺណិត ដូចជា​អ៊ីមែល ឬ​រូបថត មានមនុស្សជាច្រើន​អាចមើលឃើញ។ នៅពេល​ចែករំលែក​អ្វីមួយ​នៅលើអ៊ីនធឺណិត អាចមាន​ការលំបាក​ក្នុងការយកចេញវិញ។ ចែករំលែក​តែជាមួយ​មនុស្សដែលអ្នក​ជឿទុកចិត្ត​ប៉ុណ្ណោះ។ ប្រសិនបើ​អ្នកមិនប្រាកដ សូមសួរ​មាតាបិតា ឬ​សមាជិកគ្រួសារ​ណាម្នាក់។

ចង់​ស្វែងយល់​បន្ថែម​ដែរ​ឬទេ? ស្នើសុំ​មាតាបិតា​របស់អ្នក​ឱ្យជួយ​អ្នក​អានគោលការណ៍​ឯកជនភាព​របស់យើង។

ចង់​ដឹង​អំពី​ឯកជនភាព​របស់អ្នក​នៅលើ Google ឬ?

នេះ​ជាកន្លែង​ដែលអ្នកអាច​ស្វែងយល់​អំពីរបៀប​ដែល Google ប្រមូល និងប្រើប្រាស់​ព័ត៌មាន នៅពេល​អ្នក​ប្រើ​កម្មវិធី និង​គេហទំព័រ​របស់យើង។ អ្នកក៏នឹង​ស្វែងយល់​អំពី​របៀប​ដែល​មាតាបិតា​របស់អ្នក​អាច​ជួយ​អ្នក​គ្រប់គ្រង​គណនី Google និង​ឧបករណ៍​របស់អ្នក​បានផងដែរ។

ព័ត៌មាន​នេះ​អនុវត្ត​ចំពោះតែគណនី Google ដែលស្ថិតក្រោមការគ្រប់គ្រង​ដោយប្រើ Family Link សម្រាប់​កូន និងមនុស្សវ័យជំទង់​ដែលមានលក្ខខណ្ឌ​អាយុ​ទាបបំផុត ដើម្បីអាចគ្រប់គ្រង​គណនី​ដោយខ្លួនឯង​ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូម​ពិនិត្យមើលការជូនដំណឹង​អំពីឯកជនភាព និងគោលការណ៍​ឯកជនភាព​របស់យើង។

តើ​មាតាបិតា​របស់ខ្ញុំ​អាច​ជួយ​គ្រប់គ្រង​គណនី​របស់​ខ្ញុំ​បានដែរ​ឬ​ទេ?

មាតាបិតា​របស់អ្នក​អាច​ប្រើប្រាស់​កម្មវិធី ដែលមានឈ្មោះថា Family Link ដើម្បីជួយ​គ្រប់គ្រង​លក្ខណៈ​គណនី Google របស់អ្នក។ អាស្រ័យលើ​ឧបករណ៍​របស់អ្នក គាត់អាច​ធ្វើអ្វីៗ​ដូចជា៖

  • ចូល​គណនី​របស់អ្នក ប្ដូរ​ពាក្យសម្ងាត់​គណនី​របស់អ្នក ឬ​លុប​គណនី​របស់អ្នក។
  • កំណត់​រយៈពេល​និង​ពេលវេលាដែល​អ្នក​​អាច​ប្រើប្រាស់​ឧបករណ៍​របស់​អ្នក។
  • មើលទីតាំង​ឧបករណ៍​ដែលបានចូលគណនី និង​សកម្ម​របស់អ្នក។
  • គ្រប់គ្រង​កម្មវិធី​របស់អ្នក និង​មើល​រយៈពេល​ដែល​អ្នកប្រើប្រាស់​វា។
  • គ្រប់គ្រង​ការកំណត់​ខ្លឹមសារ​សម្រាប់​កម្មវិធី និង​គេហទំព័រ​របស់ Google មួយចំនួន ដូចជា​ការស្វែងរក​នៅលើ Google, YouTube ឬ Google Play។ ការកំណត់​ទាំងនេះ​អាច​ផ្លាស់ប្ដូរ​អ្វី​ដែលអ្នក​ឃើញ។
  • គ្រប់គ្រង​ការត្រួតពិនិត្យ​សកម្មភាព​សម្រាប់​គណនី​របស់អ្នក ដូចជា​ប្រវត្តិ​នៅលើ YouTube រួម​ទាំង​ទប់ស្កាត់​អ្នកមិនឱ្យគ្រប់គ្រង​ការត្រួតពិនិត្យទាំងនេះ​ដោយ​ខ្លួនឯង។
  • ពិនិត្យមើល​ការអនុញ្ញាត​សម្រាប់​កម្មវិធី​នៅលើ​ឧបករណ៍​របស់អ្នក ដូចជា​ ប្រសិនបើ​កម្មវិធី​អាច​ប្រើប្រាស់​មីក្រូហ្វូន កាមេរ៉ា ឬ​ទំនាក់ទំនង​របស់អ្នកបាន។
  • មើល ផ្លាស់ប្ដូរ ឬ​លុប​ព័ត៌មាន​អំពី​គណនី​របស់អ្នក ដូចជា​ឈ្មោះ ភេទ ឬ​ថ្ងៃកំណើត​របស់​អ្នក។
  • អនុញ្ញាត​ការទាញយក និង​ការទិញ​របស់អ្នក​នៅក្នុង​កម្មវិធី និង​គេហទំព័រ Google មួយចំនួន ដូចជា Google Play។

ហេតុអ្វី​បានជា Google ប្រមូល និង​ប្រើប្រាស់​ព័ត៌មាន​របស់ខ្ញុំ និង​ដោយរបៀបណា?

ដូច​គេហទំព័រ និង​កម្មវិធី​ភាគច្រើន​ដែរ យើង​ប្រមូល​ព័ត៌មាន​ដែល​អ្នក ឬ​មាតាបិតា​​ផ្ដល់​ឱ្យ​យើង ដូចជា​ឈ្មោះ និង​ថ្ងៃ​កំណើតរបស់អ្នក ហើយ​យើង​ប្រមូល​ព័ត៌មាន​ នៅពេល​អ្នក​ប្រើប្រាស់​កម្មវិធី និង​គេហទំព័រ​របស់​យើង។ យើង​ខិតខំ​រក្សា​ព័ត៌មាន​នេះ​ឱ្យមានសុវត្ថិភាព ហើយ​យើង​ប្រើប្រាស់​វា​សម្រាប់​អ្វីៗ​ដូចជា កែលម្អ​ផលិតផល​របស់យើង​ឱ្យកាន់តែ​មានប្រយោជន៍​សម្រាប់​អ្នក។ ឧទាហរណ៍ យើង​ប្រមូល​ទិន្នន័យ ដើម្បី៖

  • ការពារ Google, អ្នកប្រើប្រាស់​របស់យើង និង​សាធារណជន៖ យើងប្រើប្រាស់​ទិន្នន័យ ដើម្បី​រក្សា​ឱ្យអ្នកប្រើប្រាស់​មានសុវត្ថិភាព​ជាងមុន​នៅលើ​អ៊ីនធឺណិត ដូចជា​រកឃើញ និង​ទប់ស្កាត់​ការក្លែងបន្លំ។
  • ផ្ដល់​សេវាកម្ម​របស់យើង៖ យើងប្រើប្រាស់​ទិន្នន័យ ដើម្បីផ្ដល់​សេវាកម្ម​របស់យើង ដូចជា​ដំណើរការ​លក្ខខណ្ឌ​ដែល​អ្នកស្វែងរក ដើម្បីបង្ហាញ​លទ្ធផល។
  • ថែទាំ និង​កែលម្អ​សេវាកម្ម​របស់​យើង៖ឧទាហរណ៍ យើង​អាច​តាមដាន​នៅពេល​ផលិតផល​របស់យើង​ឈប់ដំណើរការដូចធម្មតា។ និង​ការយល់ដឹង​ថា ពាក្យ​ស្វែងរក​ណាមួយ​ខុសអក្ខរាវិរុទ្ធ​ញឹកញាប់​បំផុត​ជួយ​យើង​កែលម្អ​មុខងារ​ពិនិត្យ​អក្ខរាវិរុទ្ធ​ដែលបានប្រើប្រាស់​នៅលើ​សេវាកម្ម​របស់យើង។
  • អភិវឌ្ឍ​សេវាកម្ម​ថ្មីៗ៖ទិន្នន័យ​ជួយ​យើង​អភិវឌ្ឍ​សេវាកម្ម​ថ្មីៗ។ ឧទាហរណ៍ ការយល់ដឹង​របៀប​ដែល​មនុស្ស​រៀបចំ​រូបថត​របស់​គាត់​នៅក្នុង​កម្មវិធី​រូបថត​ដំបូង​របស់ Google "Picasa" បានជួយ​យើង​រចនា និង​ចាប់ផ្ដើម Google រូបថត។
  • ធ្វើឱ្យខ្លឹមសារ​ស្របនឹង​អ្នក ដែល​មានន័យថា​បង្ហាញ​អ្វីៗដែល​យើង​គិតថា​អ្នកចូលចិត្ត។ ឧទាហរណ៍ ប្រសិនបើ​អ្នកចូលចិត្ត​មើល​វីដេអូ​កីឡា​នៅលើ YouTube យើង​អាច​ណែនាំ​ឱ្យមើល​ច្រើនទៀត។
  • បង្ហាញ​ការផ្សាយពាណិជ្ជកម្ម​ដល់អ្នក​ផ្អែក​តាម​ព័ត៌មាន​ដូចជា​គេហទំព័រ​ដែល​អ្នក​ស្ថិត​នៅ ពាក្យ​ស្វែងរក​ដែល​អ្នក​បាន​បញ្ចូល ឬ​ទីក្រុង និង​រដ្ឋ​របស់​អ្នក។
  • ប្រតិបត្តិការ​រង្វាស់៖ យើង​ប្រើប្រាស់​ទិន្នន័យ​ដើម្បីវាស់ស្ទង់​ប្រតិបត្តិការ និង​ស្វែងយល់​របៀប​ប្រើប្រាស់​សេវាកម្ម​របស់យើង។
  • ទំនាក់ទំនង​ជាមួយអ្នក៖ ឧទាហរណ៍ យើង​អាច​នឹង​ប្រើប្រាស់​អាសយដ្ឋាន​អ៊ីមែល​របស់អ្នក ដើម្បីផ្ញើ​ការជូនដំណឹង​ឱ្យ​អ្នក ប្រសិនបើ​យើង​រកឃើញ​សកម្មភាព​ដែលសង្ស័យ។

តើខ្ញុំ​អាច​សម្រេចចិត្ត​ឱ្យ Google រក្សាទុក​អ្វី​មួយ​ដោយរបៀបណា?

ជាមួយ​ការកំណត់​របស់អ្នក អ្នកអាច​ដាក់កំហិត​ទិន្នន័យ​ដែលយើង​ប្រមូល និង​របៀប​ប្រើប្រាស់​ទិន្នន័យ​នោះ។ ឧទាហរណ៍ ប្រសិនបើ​អ្នកមិនចង់​ឱ្យយើង​រក្សាទុក​ប្រវត្តិ​នៅលើ YouTube របស់អ្នក​ទៅ​គណនី Google របស់អ្នកទេ អ្នកអាច​បិទ​ប្រវត្តិ​នៅលើ YouTube បាន។ មាតាបិតា​របស់អ្នក​នឹង​ទទួលបាន​ការជូនដំណឹង ប្រសិនបើ​អ្នកធ្វើការផ្លាស់ប្ដូរ​ការត្រួតពិនិត្យ​សកម្មភាព​របស់អ្នក។ ស្វែងយល់​បន្ថែម​អំពីការកំណត់​ឯកជនភាព​របស់អ្នក

អ្នកនៅតែអាចមើលឃើញ និង​គ្រប់គ្រង​ព័ត៌មាន​មួយចំនួន​អំពីអ្នក និង​គណនី Google របស់អ្នក​បានជានិច្ច។

តើ Google ធ្លាប់​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់ខ្ញុំ​ជាមួយ​អ្នកដទៃ​ដែរឬទេ?

យើង​មិនចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​របស់អ្នក​ជាមួយ​ក្រុមហ៊ុន ស្ថាប័ន ឬ​បុគ្គល​ខាងក្រៅ Google ទេ លើកលែងតែ​ក្នុងករណី​មានកំណត់ ដូចជា​នៅពេល​ច្បាប់​តម្រូវឱ្យយើងចែករំលែក។ ប្រសិនបើ​យើង​ចែករំលែក​ព័ត៌មាន​នេះ យើងចាត់វិធានការ ដើម្បីប្រាកដ​ថា វាត្រូវបាន​ការពារ។

យើង​អាច​នឹង​ចែករំលែក​ព័ត៌មានផ្ទាល់ខ្លួន​មួយចំនួន៖

  • ជាមួយ​មាតាបិតា​របស់អ្នក និង​ក្រុមគ្រួសារ​នៅលើ Google។
  • ​​នៅពេលអ្នក និង​មាតាបិតា​របស់អ្នក​ផ្ដល់​ការអនុញ្ញាត​ឱ្យយើង ឬ​ដោយសារ​មូលហេតុ​ផ្លូវច្បាប់។ យើង​នឹង​ចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ខាងក្រៅ Google ប្រសិនបើ​យើង​ជឿជាក់ថា ការផ្ដល់ព័ត៌មាន​នេះ​អាច​មានភាពចាំបាច់ ដើម្បី៖
  • បំពេញ​តាម​ច្បាប់​ជាធរមាន បទបញ្ញត្តិ ដំណើរការ​ផ្លូវច្បាប់ ឬ​សំណើ​រដ្ឋាភិបាល​ដែល​អាចអនុវត្តបាន។
  • អនុវត្ត​លក្ខខណ្ឌ​ប្រើប្រាស់ជាធរមាន រួមមាន​ការស៊ើបអង្កេត​ការបំពានដែលអាចកើតមាន។
  • រកឃើញ ទប់ស្កាត់ ឬ​ក៏​ដោះស្រាយ​បញ្ហា​​ការក្លែងបន្លំ សន្តិសុខ ឬ​បច្ចេកទេស។
  • ការពារ​កុំ​ឱ្យ​ប៉ះពាល់​ដល់​សិទ្ធិ ទ្រព្យសម្បត្តិ ឬ​សុវត្ថិភាព​របស់ Google អ្នក​ប្រើប្រាស់​របស់​យើង ឬ​សាធារណជន តាមការទាមទារ ឬ​ដោយមានការ​អនុញ្ញាត​ដោយ​ច្បាប់។
  • សម្រាប់​ដំណើរការ​ខាងក្រៅ។ យើងផ្ដល់​ព័ត៌មាន​ផ្ទាល់ខ្លួន​ដល់​ក្រុមហ៊ុន​ដែល​យើង​ធ្វើការ​ជាមួយ ដើម្បីដំណើរការ​ទិន្នន័យ ដោយផ្អែកតាម​ការណែនាំ​ដែលយើង​ផ្ដល់​ឱ្យគាត់។ ឧទាហរណ៍ យើង​ប្រើប្រាស់​ក្រុមហ៊ុន​ខាងក្រៅ ដើម្បី​ឱ្យជួយយើង​ទាក់ទង​នឹង​សេវាជំនួយអតិថិជន និង​ត្រូវចែករំលែក​ព័ត៌មាន​ផ្ទាល់ខ្លួន​ជាមួយ​ក្រុមហ៊ុន ដើម្បីឆ្លើយតប​សំណួរ​របស់​អ្នកប្រើប្រាស់។

តើនរណា​ផ្សេងទៀត​អាចមើលឃើញ​អ្វីៗ​ដែលខ្ញុំ​ចែករំលែក ដូចជា​រូបថត អ៊ីមែល និង​ឯកសារ?

អ្នកអាច​ជ្រើសរើស​ចែករំលែក​ខ្លឹមសារ​ជាក់លាក់​ជាមួយ​អ្នកផ្សេងទៀត​នៅក្នុង​កម្មវិធី និង​គេហទំព័រ Google ដែលអ្នកប្រើប្រាស់។

កុំភ្លេចថា នៅពេល​អ្នកចែករំលែកអ្វីមួយ វា​អាចឱ្យ​មនុស្ស​ផ្សេងទៀត​ចែករំលែក​ឡើងវិញ សូម្បីតែ​នៅក្នុង​កម្មវិធី និង​គេហទំព័រ ខាងក្រៅ Google។

អ្នកអាច​លុប​ខ្លឹមសារ​របស់អ្នក​ចេញពី​គណនី​របស់អ្នក​បានគ្រប់ពេល ប៉ុន្តែ​ការធ្វើបែបនេះ​មិន​លុប​ច្បាប់ចម្លង​ដែលអ្នក​បាន​ចែករំលែក​រួចហើយ​ទេ។

សូមប្រុងប្រយ័ត្ន​ចំពោះអ្វីដែល​អ្នកចែករំលែក និងចែករំលែក​តែជាមួយ​មនុស្ស​ដែល​អ្នកជឿទុកចិត្ត​ប៉ុណ្ណោះ។

ដើម្បីស្វែងយល់​បន្ថែម​អំពី​ប្រធានបទ​ទាំងនេះ អ្នក​នៅតែអាច​ពិនិត្យមើល​គោលការណ៍​ឯកជនភាព​បានជានិច្ច។